Update៖ អ៊ីរ៉ង់ ព្រមានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា!

កាលពីថ្ងៃអាទិត្យ ២២ មិថុនា អ៊ីរ៉ង់ បានគំរាមលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារតាមអាកាសដែលទីក្រុងវ៉ាស៊ីនតោនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

ក្តីបារម្ភអន្តរជាតិផ្តោតលើការភ័យខ្លាចថា ការវាយប្រហាររបស់អាមេរិកមិនធ្លាប់មានបែបនេះ នឹងដុតបញ្ឆេះឱ្យជម្លោះរីករាលដាលកាន់តែធំនៅក្នុងតំបន់ដែលងាយនឹងបង្កជាហេតុ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់កាលពីដើមខែនេះ។
លោក Ali Akbar Velayati ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយថា មូលដ្ឋានដែលប្រើប្រាស់ដោយកងកម្លាំងអាមេរិកអាចត្រូវបានវាយប្រហារជាការសងសឹក។
លោកបាននិយាយក្នុងសារមួយធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ថា ប្រទេសណាមួយ ក្នុងតំបន់ ឬកន្លែងផ្សេងទៀតដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិកដើម្បីវាយប្រហារអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ទអ៊ីរ៉ង់។អាមេរិកបានវាយប្រហារបេះដូងនៃពិភពអ៊ីស្លាម ហើយត្រូវតែរង់ចាំផលវិបាកដែលមិនអាចដោះស្រាយបាន។
ប្រធានាធិបតីអាមេរិក Donald Trump បានជំរុញឱ្យអ៊ីរ៉ង់បញ្ចប់ជម្លោះ បន្ទាប់ពីលោកបានបើកការវាយប្រហារលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្រោមដីដ៏សំខាន់នៅ Fordo រួមជាមួយទីតាំងនុយក្លេអ៊ែរ Isfahan និង Natanz ៕

Leave a Reply

Your email address will not be published. Required fields are marked *