នៅថ្ងៃចន្ទទី២៣ ខែមិថុនា កូរ៉េខាងជើង បានថ្កោលទោស ការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់។
ថា ជាទង្វើបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងចោទថា ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបង្កឡើងដោយអ៊ីស្រាអែល។
ប្រភពពីសារព័ត៌មាន AFP។
ការអត្ថាធិប្បាយដំបូងបំផុតរបស់កូរ៉េខាងជើង ចាប់តាំងពីសហរដ្ឋអាមេរិក បើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីចុងសប្ដាហ៍កន្លងទៅមក។
DPRK (កូរ៉េខាងជើង)ថ្កោលទោសយ៉ាងខ្លាំងចំពោះការ វាយប្រហារលើអ៊ីរ៉ង់ ដោយសហរដ្ឋអាមេរិកដែលជាទង្វើបំពានធម្មនុញ្ញ UN ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យនៃបណ្ដាប្រទេសដៃ៕