(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។
បានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ុំចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។
លោក Lawrence Wong បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ដើម្បីបំពេញទស្សនកិច្ចណែនាំខ្លួន តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដំណើរទស្សនកិច្ចរបស់ លោក Lawrence Wong គឺស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី៕