មនុស្ស៦នាក់បានស្លាប់ និង២៤នាក់ទៀតបាត់ខ្លួន ខណៈដែល៣៥នាក់ផ្សេងទៀតបានរួចជីវិត បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅក្នុងច្រកសមុទ្របាលី (Bali Strait) របស់ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃពុធ។
ប្រភពពីសារព័ត៌មាន Xinhua។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយសារតែពេលយប់។ ហើយនឹងបន្តឡើងវិញនៅថ្ងៃសុក្រ។ ជនរងគ្រោះទាំងអស់ដែលត្រូវបានរកឃើញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅក្នុងតំបន់ Jembrana នៃកោះបាលី៕