ក្រសួងមុខងារសាធារណៈ រកឃើញប្រាក់បៀវត្សដែលបើកលើស ប្រមាណជា១០លានដុល្លារ!

(ភ្នំពេញ)៖ យោងសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅថ្ងៃទី០៧.០៧.២០២៥។
បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ រកឃើញប្រាក់បៀវត្ស ដែលបើកលើស ប្រមាណ៤៣ពាន់លានរៀល(ប្រមាណជា១០លានដុល្លារ)។

ប្រាក់បៀវត្សបើកលើសទាំងនេះ មានមូលហេតុមកពី ពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស, ការចូលនិវត្តន៍មុនកាលកំណត់, ការលុបឈ្មោះដោយមរណភាព, ការបញ្ចប់មុខតំណែង, ការលាឈប់ពីក្របខណ្ឌ, មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ, ការទទួលប្រាក់បៀវត្សរដ្ឋ ២ កន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *