Update៖ អ៊ីរ៉ង់ ថាខ្លួនមានសមត្ថភាពអាចវាយប្រហារលើអ៊ីស្រាអែល រាល់ថ្ងៃរយៈពេល២ឆ្នាំក៏បាន!

កាលពីថ្ងៃចន្ទ(ទី៧ខែកក្កដា) ទីប្រឹក្សានៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) អះអាងថាអ៊ីរ៉ង់ នៅតែមានសមត្ថភាពយោធាគ្រប់គ្រាន់ ដើម្បីវាយប្រហារអ៊ីស្រាអែលរៀងរាល់ថ្ងៃរយៈពេលពីរឆ្នាំ។

ប្រភពពីសារព័ត៌មាន Reuters ។

ឧត្តមសេនីយ Ebrahim Jabbari បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Mehr ថាបច្ចុប្បន្ននេះ ឃ្លាំងមីស៊ីលក្រោមដី និងសម្ភារៈបរិក្ខារដែលយើងមានគឺធំសម្បើមណាស់ ដែលពួកយើងមិនទាន់បង្ហាញសមត្ថភាពការពារ និងមីស៊ីលដ៏មានប្រសិទ្ធភាពជាច្រើនរបស់យើងនៅឡើយទេ។

ក្នុងករណីមានសង្រ្គាមជាមួយអ៊ីស្រាអែល និងអាមេរិក គ្រឿងបរិក្ខាររបស់យើងនឹងមិនអស់ទេ បើទោះបីជាយើងបាញ់មីស៊ីលទៅពួកគេជារៀងរាល់ថ្ងៃក្នុងរយៈពេលពីរឆ្នាំក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *