នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ចិន បានសម្ដែងក្តីបារម្ភយ៉ាងខ្លាំងជុំវិញការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនកម្ពុជា.ថៃ!។
ប្រភពពីសារព័ត៌មាន AFP។
ការផ្ទុះជម្លោះ រវាងកម្ពុជា.ថៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងដូច្នេះថា យើងមានក្តីកង្វល់យ៉ាងជ្រាលជ្រៅ ជុំវិញស្ថានការណ៍វិវឌ្ឍន៍នាពេលនេះ ហើយសង្ឃឹមថាភាគីទាំងពីរអាចដោះស្រាយបញ្ហាបានត្រឹមត្រូវ តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ទីក្រុងប៉េកាំង នឹងប្រកាន់គោលជំហរមួយ ដែលមានយុត្តិធម៌ និងគ្មានភាពលម្អៀង។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កងទ័ពថៃបានឈ្លានពានមកលើកម្ពុជាមុន នៅតាមបណ្តោយព្រំប្រទល់រវាងប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជាគ្មានជម្រើសអ្វី ក្រៅតែពីវាយបកតបតទៅលើខ្មាំងសត្រូវឈ្លានពានរបស់ខ្លួនវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងថា ទាហានថៃ ជាអ្នកឈ្លានពាន និងបាញ់ប្រហារមុន មកលើទាហានកម្ពុជា៕