Update៖ អ៊ីស្រាអែល បន្ត​វាយប្រហារ​នៅ​ភាគខាងត្បូង​ហ្គា​ហ្សា និងបានស​ម្លា​ប់ម​នុស្ស១៣នាក់!

ការវាយប្រហារ ដោយ​កងកម្លាំង​អ៊ីស្រាអែល(IDF) បានសម្លាប់​មនុស្ស ១៣នាក់​នៅក្នុង​ទីប្រជុំជន Khan Yunis ភាគខាងត្បូង​ហ្គា​ហ្សា​ស្ទ្រី​ប ។
នេះ​បើ​យោងតាម​ទូរទស្សន៍​កាតា Al Jazeera រាយការណ៍​។​

យោងតាមរបាយការណ៍បានឲ្យដឹងថា បន្ថែមថា យន្តហោះ​របស់ IDF ក៏បាន​ធ្វើការ​វាយប្រហា​រលើ​ទីក្រុង Rafah ជិតខាង​នោះ ដែល​ស្ថិត​នៅជាប់​ព្រំដែន​ជាមួយ​អេ​ហ្ស៊ី​ប​។​

ស្របពេលជាមួយគ្នានោះ ក្រសួងសុខាភិបាល​នៃ​តំបន់​ប៉ា​ឡេ​ស្ទី​ន បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​ហ្គា​ហ្សា បាន​កើន​ឡើងដល់ ២២,៦០០ នាក់ ហើយ​មនុស្ស​ជិត ៥៨,០០០ នាក់​រងរបួស​។​

គួរ​បញ្ជាក់ថា ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​មានការ​កើនឡើង​យ៉ាងខ្លាំង​បន្ទាប់ពី​ការ​លុកលុយ​របស់​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស​ពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ចូលទៅក្នុង​អ៊ីស្រាអែល កាលពី​ថ្ងៃទី ៧ ខែតុលា ៕

Leave a Reply

Your email address will not be published. Required fields are marked *