Breaking៖ អាមេរិក ស្នើឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធ រវាងកម្ពុជា-ថៃ!

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា (ពេលវេលានៅអាមេរិក) ពោលគឺអាមេរិក ទទូចឱ្យបញ្ចប់ជម្លោះជាបន្ទាន់រវាងប្រទេសកម្ពុជា.ថៃ។

ប្រភពពីព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៉ីវិល និងស្វែងរកដំណោះស្រាយ​ដោយសន្តិវិធីសម្រាប់ជម្លោះ។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់ ខណៈពលរដ្ឋកម្ពុជាស្លាប់ម្នាក់ និងរបួស៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *