Breaking៖ កម្ពុជា កោះប្រជុំបន្ទាន់ជាមួយសមាជិកអង្គទូតនានា ជុំវិញការឈ្លានពានរបស់ថៃ!

(ភ្នំពេញ)៖ ក្នុងសមរភូមិការទូត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមាជិកអង្គទូត រួមទាំងអនុព័ន្ធការពារជាតិ ប្រចាំនៅកម្ពុជា ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញ ភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ។

កម្ពុជាក្នុងការបោះជំហានទៅមុខ លើសមរភូមិការទូត ប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការប្រើប្រាស់អាវុធធុនធ្ងន់ រួមមានការទម្លាក់គ្រាប់បែកដោយប្រើយន្តហោះ F-16 ដែលខុសពីគោលការណ៍នៃការអនុញ្ញាតឱ្យប្រើប្រាស់របស់សហរដ្ឋអាម៉េរិកដែលជាអ្នកផលិតយន្តហោះ និងគ្រាប់បែកចង្កោម ដែលធ្វើប៉ះពាល់ដល់ជនស៊ីវិល កន្លែងសក្ការៈបូជា បេតិកភណ្ឌពិភពលោកដែលជាតំបន់ការពារដាច់ខាត។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់ ខណៈពលរដ្ឋកម្ពុជាស្លាប់ម្នាក់ និងរបួស៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *