Breaking៖ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បណ្ដាលឱ្យទាហានថៃ ៣នាក់ទៀត ស្លាប់!

(ភ្នំពេញ)៖ ទាហានថៃ ចំនួន៣នាក់ទៀតបានស្លាប់ ក្នុងករណីវាយប្រហារគ្នានៅព្រំដែនកម្ពុជា.ថៃ!។
ប្រភពពីសារព័ត៌មាន The Nation។

The Nation បានលើកឡើងថាក្នុងករណីប៉ះទង្គិចគ្នា រវាងកងកម្លាំងថៃ និងខ្មែរ នៅតំបន់ប្រាសាទតាខ្វៃ ខេត្តសុរិន្ទ ទាហានថៃ ៣នាក់ មកពីក្រុមហ៊ុនល្បាតវែងកងពលតូចថ្មើរជើងលេខ ៦ (LRP Co. 6) បានស្លាប់ និងម្នាក់រងរបួសធ្ងន់ស្រាល។
ទាហានដែលស្លាប់
ទី១៖ Sgt Noppadon Boonlert
២៖ Sgt Kritsada Noikhot
៣៖ Sgt Jirayu Singon។
ចំណែកទាហានថៃ ដែលរងរបួស គឺ Sgt Sutthichai Ruea-rueang.

គួរំលឹកថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា​-​ថៃ បានកើតឡើង កាលពីព្រឹកទី២៤.០៧.២០២៥ បើគិតមកដល់ពេលនេះ ៣ថ្ងៃហើយ ខណៈយោធាថៃ បាញ់កាំភ្លើងធំកម្ទេច វត្តតាមាន់សែនជ័យ និងបណ្តាលឱ្យតាអាចារ្យម្នាក់ស្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *