Breaking៖ ថៃ ទទួលស្គាល់ថា ខ្លួនបានប្រើប្រាស់គ្រាប់បែកចង្កោម មកលើកម្ពុជា!

(ភ្នំពេញ)៖ កងទ័ពអាកាសថៃ បញ្ជាក់ថាខ្លួនបានប្រើប្រាស់គ្រាប់បែកចង្កោម សម្រាប់គោលដៅយោធាកម្ពុជា។
ដោយមិនមានផលប៉ះពាល់យូរអង្វែងដល់ជនស៊ីវិល ដោយសារថៃ មិនមែនជាហត្ថលេខីដល់ CCM នោះទេ។
ប្រភពពីសារព័ត៌មាន The Nation នៅយប់ទី២៥.០៧.២០២៥។

The Nation បានដកស្រង់សម្ដី នាយឧត្តមសេនីយ៍ Winthai Suwaree អ្នកនាំពាក្យកងទ័ពជើងគោកថៃ ថាការចោទប្រកាន់របស់កម្ពុជា ដែលថា ថៃ ប្រើពិធីបង្រ្កាបចង្កោម។
គាត់បានបញ្ជាក់ថា ការធ្វើចង្កោមត្រូវបានប្រើនៅពេលចាំបាច់ ដើម្បីកំណត់គោលដៅយោធា ពង្រឹងសមត្ថភាពបំផ្លាញគោលដៅបែបនេះ។

គួរំលឹកថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា​-​ថៃ បានកើតឡើង កាលពីព្រឹកទី២៤.០៧.២០២៥ បើគិតមកដល់ពេលនេះ ២ថ្ងៃហើយ ខណៈយោធាថៃ បាញ់កាំភ្លើងធំកម្ទេច វត្តតាមាន់សែនជ័យ និងបណ្តាលឱ្យតាអាចារ្យម្នាក់ស្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *