Update៖ អ៊ុយក្រែន ស្នើឲ្យដាក់សម្ពាធយ៉ាងខ្លាំងបំផុតលើរុស្ស៊ី!

កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ស្នើឱ្យមានការដាក់សម្ពាធខ្លាំងបំផុត លើទីក្រុងមូស្គូ បន្ទាប់ពីការវាយប្រហារថ្មីចុងក្រោយរបស់រុស្ស៊ី ធ្វើឱ្យមនុស្ស៦នាក់ស្លាប់នៅក្នុងរដ្ឋធានីកៀវ។
ប្រភពពីសារព័ត៌មាន AFP។

លោក Andriy Sybiha បានសរសេរលើបណ្តាញសង្គម X ដូច្នេះថាលោកប្រធានាធិបតី ត្រាំ មានសប្បុរស និងអត់ធ្មត់ណាស់កន្លងមក ជាមួយប្រធានាធីបតី ពូទីន ហើយព្យាយាមរកដំណោះស្រា។ លោកបន្ថែមថាលោក ពូទីន មិនខ្វល់អំពីការធ្វើឱ្យសង្រ្គាមបញ្ចប់នោះទេ ហើយលោកពូទីនចង់តែបំផ្លាញ និងសម្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *