Breaking៖ ស៊ីម៉ាក់ រកឃើញថា ទ័ពអាកាសថៃ ទម្លាក់គ្រាប់បែកMK-82 លើវត្តអារាម!

(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ទី០២​ ខែសីហា​ ឆ្នាំ២០២៥​ នៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពស៊ីម៉ាក់​ បានធ្វេីការត្រួតពិនិត្យសុវត្ថិភាពជូនគណៈកម្មកា រាចារ្យវត្តដោយបានរកឃេីញភស្តុតាង ដែលអាចបញ្ជាក់ច្បាស់ថា​ ទីតាំងអារាមនេះ ត្រូវបានពួកទ័ពអាកាសសៀម​ ប្រេីប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82។

គ្រាប់បែកMK-82នេះ​ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម​ ហេីយជាការបំពាក់បន្ថែមនូវឧបករណ៍ នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអុីស្រាអ៊ែល​ (The GBU-12 Payway II) តាមរយៈភស្តុតាង​នេះ​ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី​ Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា​ ឆ្នាំ២០២៣!!។

រង់ចាំមេីលការភូតភូរកុហុក បោកប្រាស់មតិសាធារណៈជាតិសៀ​មនិងអន្តរជាតិ​ របស់ភាគីសៀម​ ថា​គ្រាប់បែកទម្លាក់លេីទីវត្តអារាមនេះ​ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ទៀតឬយ៉ាងម៉េច? ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ​ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡេីយ​៕

Leave a Reply

Your email address will not be published. Required fields are marked *