Breaking៖ លោក Jimmy Kimmel ត្រូវបានផ្អាកពីកម្មវិធី បន្ទាប់ពីអត្ថាធិប្បាយអំពីករណីលោក Charlie Kirk!

ទូរទស្សន៍ ABC បានប្រកាសថា ពិធីករ លោក Jimmy Kimmel ត្រូវបានផ្អាកចេញពីកម្មវិធី Jimmy Kimmel Live បន្ទាប់ពីគាត់អត្ថាធិប្បាយពាក់ព័ន្ធនឹងករណីសម្លាប់សកម្មជនស្តាំនិយម Charlie Kirk
ប្រភពពីសារព័ត៌មានBBC នៅថ្ងៃទី១៨ខែកញ្ញា។

អ្នកនាំពាក្យរបស់បណ្តាញ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Disney បាននិយាយថា កម្មវិធីនឹងត្រូវ រក្សាទុកជាមុនដោយគ្មានកំណត់ខណៈដែល Kimmel មិនបានផ្តល់អត្ថាធិប្បាយជាផ្លូវការ។ សារព័ត៌មានបានឃើញគាត់ចាកចេញពីស្ទូឌីយោក្នុងទីក្រុង Los Angeles ភ្លាមៗក្រោយការប្រកាស។

នៅក្នុងការបង្ហាញថ្ងៃចន្ទ Kimmel បាននិយាយថា ក្រុម Maga gangកំពុងព្យាយាមទាញយកអត្ថប្រយោជន៍នយោបាយពីករណីសម្លាប់ Kirk។ គាត់ក៏បានចំអកការបង្ហោះទង់ជាតិពាក់កណ្តាលនិងការឆ្លើយតបរបស់ប្រធានាធិបតី Donald Trump ដោយពិពណ៌នាវា ថាជាអាកប្បកិរិយាដូចក្មេងអាយុ 4 ឆ្នាំកាន់ទុក្ខមិនមែនរបៀបដែលមនុស្សពេញវ័យសោកសៅទេ។

ទោះជាយ៉ាងណា នៅថ្ងៃកើតហេតុគ្រោះថ្នាក់ Kimmel ក៏បានចូលទៅលើ Instagram ដើម្បីថ្កោលទោសការវាយប្រហារ និងផ្ញើសេចក្តីស្រឡាញ់ទៅកាន់គ្រួសាររបស់ Kirk ផងដែរ។

ភ្លាមៗក្រោយពេល ABC ផ្អាក Kimmel លោក Trump បានសរសេរនៅលើបណ្តាញសង្គមថា វា ជាដំណឹងដ៏អស្ចារ្យសម្រាប់អាមេរិក។ លោក Trump ក៏បានចំអកពិធីករ Jimmy Fallon និង Seth Meyers ដែលគាត់ហៅថា “អ្នកចាញ់សរុបពីរនាក់នៅលើ Fake News NBC”។

ការប៉ះទង្គិចរវាង Trump និង Kimmel មិនមែនថ្មីឡើយ។ ពិធីករនេះធ្លាប់បានអានសាររិះគន់ដ៏គួរឱ្យខ្ពើមរអើមរបស់ Trump ឡើងផ្ទាល់លើឆាកពានរង្វាន់អូស្ការ ឆ្នាំមុន៕

Leave a Reply

Your email address will not be published. Required fields are marked *