Breaking៖ កូរ៉េខាងត្បូង អះអាងថា ខ្លួនពុំបានប្រគល់ ដ្រូនដល់ប្រទេសថៃនោះឡើយ!

នៅថ្ងៃពុធ(ទី៦ខែសីហា) ស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានអះអាងថារបាយការណ៍ ដែលបានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការលក់គ្រាប់ Korean GPS Guided bomb ដែលផលិតដោយកូរ៉េ និងយន្តហោះវាយប្រហារធុនស្រាលAt-6 TH ឱ្យទៅប្រទេសថៃនោះ”គឺជារឿងមិនពិតទេ”។

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយបានសម្តែងក្តីសង្ឃឹមថាភាគីទាំងអស់នឹងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដោយស្មោះត្រង់ និងដោះស្រាយជម្លោះដោយសន្តិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *