Breaking៖ របួសមនុស្ស៣នាក់ ដោយសារការបាញ់មួយនៅទីលានចតុរង្គTimes Square ទីក្រុងញូវយ៉កនៃអាមេរិក!

នាយកដ្ឋាននគរបាលក្រុងញូវយ៉ក និយាយថា មនុស្ស ៣នាក់រងរបួសដោយសារការដាញ់នៅទីលានចតុរង្គ Times Square ទីក្រុងញូវយ៉កនៃអាមេរិក ។

អ្នកនាំពាក្យនាយកដ្ឋាននគរបាលក្រុងញូវយ៉ក និយាយថា មនុស្ស ៣នាក់ដែលរងរបួសក្នុងនោះមាន យុវជនអាយុ ១៩ឆ្នាំម្នាក់ យុវតីអាយុ១៨ឆ្នាំម្នាក់ និងបុរសអាយុ ៦៥ឆ្នាំម្នាក់ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់តែមិនដល់អាយុជីវិតនោះទេ។
អ្នកនាំពាក្យបន្តថា យុវជនអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ហើយក្រុមនគរបាល រកឃើញអាវុធផងដែរ ។
សូមបញ្ជាក់ថា ករណីបាញ់នៅសហរដ្ឋអាមេរិក បានក្លាយជារឿងធម្មតាទៅហើយ ដែលអាវុធត្រូវបានសារាចរណ៍ស្ទើគ្រប់ទីកន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *