Breaking៖ កម្ពុជា ស្នើឲ្យភាគីថៃចៀសវាងការចោទប្រកាន់មកលើកម្ពុជា ជុំវិញករណីជាន់មីន!

(ភ្នំពេញ)៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឲ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ដែលអាចធ្វើឲ្យប៉ពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងស្មារតីនៃបទឈប់បាញ់នៅក្នុងពេលដែលការចូលរួមដោយស្ថាបនា គឺជាតម្រូវការដ៏បន្ទាន់។

ឯកឧត្តមអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា កម្ពុជាបានទាមទារឲ្យប្រទេសថៃគោរពបានពេញលេញចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកន្លងមកថ្មីៗនេះរបស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសគឺកិច្ចព្រមព្រៀងនៃការរក្សាទីតាំងឈរជើងរបស់កងទ័ពនាពេលបច្ចុប្បន្ន ហើយចៀសវាងការធ្វើចលនា ឬក៏ការល្បាតឆ្ពោះទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *