Breaking៖ បេក្ខជននិទ្ទេសA ឃុន ដាលីណា លំដាប់ពិន្ទុ ១០០.០០០ ទទួលបានរថយន្តអគ្គិសនី Leapmoto TO3!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបាន និទ្ទេស A លំដាប់ ពិន្ទុ ១០០.០០០ សម្រាប់ឆ្នាំ២០២៥ បានទៅលើយុវតី ឃុន ដាលីណា ជាបេក្ខជននៅខេត្តបន្ទាយមានជ័យ និងជាអ្នកទទួលបានរថយន្តអគ្គិសនី Leapmotor TO3 ។

គួរបញ្ជាក់ផងដែរថា រថយន្ត Leapmotor T03 គឺជាប្រភេទរថយន្ត city car ទ្វារ-5 អគ្គិសនីសុទ្ធ100% ដែលអាចបើកបរបាន ៣១០Km សម្រាប់ការសាកថាមពលមួយពេញ និងមានលក្ខណៈពិសេសទំនើបដ៏សំបូរបែបជាច្រើន ដែលមានតម្លៃ $១៥ ៩៩០។
ក្រសួងអប់រំ បានបញ្ជាក់ថា លទ្ធផល បាក់ឌុបឆ្នាំនេះ បេក្ខជនជាប់សរុប ១២២,៤៧៣នាក់ មានជាប់និទ្ទេស A ចំនួន ៣,០០៣នាក់, ជាប់និទ្ទេស B ចំនួន ៩,៩០១នាក់, ជាប់និទ្ទេស C ចំនួន ២៨,៨០១នាក់, ជាប់និទ្ទេស D ចំនួន៤៥,៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *