Breaking៖ ចៅក្រម បដិសេធពាក្យបណ្តឹងបរិហារកេរ្តិ៍១៥ពាន់លានដុល្លាររបស់លោកត្រាំ ប្រឆាំងនឹងកាសែត New York Times!

ចៅក្រមសហព័ន្ធអាមេរិក លោក Steven Merryday បានបដិសេធពាក្យបណ្តឹងបរិហារកេរ្តិ៍ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ប្រឆាំងកាសែត New York Times និងក្រុមបោះពុម្ព Penguin Random House។ ពាក្យបណ្តឹងដែលមានប្រវែង ៨៥ ទំព័រនេះ ត្រូវបាន Trump ចោទប្រកាន់ថា Times បានបង្ខូចកេរ្តិ៍។
ប្រភពពីសារព័ត៌មានBBC នៅថ្ងៃទី២០ខែកញ្ញា។

ក្នុងសេចក្តីសម្រេចចុងក្រោយ ចៅក្រម Merryday បានលើកឡើងថា ពាក្យបណ្តឹងរបស់លោក Trump មានភាពច្របូកច្របល់និងមិនអាចអនុញ្ញាតបាន ដោយវាបំពានលើច្បាប់សហព័ន្ធ ដែលតម្រូវឲ្យមានសេចក្តីថ្លែងការណ៍ខ្លី និងសាមញ្ញ។

ចៅក្រម Merryday បានសរសេរថាតុលាការមិនមែនជាវេទិកាដើម្បីប្រើប្រឆាំងនឹងមារសត្រូវ នយោបាយទេ។
គាត់បានផ្តល់ពេល ២៨ ថ្ងៃដល់ Trump ដើម្បីដាក់ពាក្យបណ្តឹងដែលបានធ្វើវិសោធនកម្មឡើងវិញ។
Trump បានប្រកាសមុននេះថា គាត់នឹងបន្តដាក់បណ្តឹងប្រឆាំង Times ដោយអះអាងនៅលើ Truth Social ថា កាសែតនេះតែងតែអនុញ្ញាតឲ្យនិយាយកុហក និងបង្ខូចកេរ្តិ៍ខ្ញុំដោយសេរីយូរពេកហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *