Breaking៖ ស៊ីរី លើកទង់ជាតិឡើងវិញនៅស្ថានទូតវ៉ាស៊ីនតោន ដែលជាលើកដំបូងក្នុងរយៈពេលជាង១ទសវត្សរ៍នេះ!

នៅថ្ងៃសៅរ៍ទី២០ខែកញ្ញា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan al-Shaibani បានធ្វើពិធីលើកទង់ជាតិស៊ីរីឡើងវិញនៅស្ថានទូតក្នុងរដ្ឋធានីរបស់អាមេរិក។
ប្រភពពីសារព័ត៌មានRoyanews។

នេះជាលើកដំបូងដែលទង់ជាតិរបស់ប្រទេសស៊ីរីត្រូវបានលើកឡើងនៅទីនេះ ចាប់តាំងពីឆ្នាំ 2012 បន្ទាប់ពីបេសកកម្មការទូតត្រូវបានព្យួរ ដោយសារវិបត្តិស៊ីវិលក្នុងប្រទេស។
ក្រសួងការបរទេសស៊ីរីបានហៅពិធីនេះថា ជាពេលវេលាប្រវត្តិសាស្ត្រដែលតំណាងឱ្យនិមិត្តរូបនៃការវិលត្រឡប់មកវិញនៃវត្តមានស៊ីរីក្នុងសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍ដែលដកស្រង់តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បាននិយាយថា៖
នៅក្នុងពេលវេលាប្រវត្តិសាស្ត្រមួយ រដ្ឋមន្ត្រីការបរទេស Asaad Hassan al-Shaibani បានលើកទង់ជាតិនៃ សាធារណរដ្ឋអារ៉ាប់ស៊ីរី នៅលើអគារស្ថានទូតស៊ីរី ក្នុង រដ្ឋធានីវ៉ាស៊ីនតោន។”

ការវិលត្រឡប់មកវិញនៃទង់ជាតិ ស្ថិតក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវទំនាក់ទំនងការទូត រវាងដាម៉ាស និងវ៉ាស៊ីនតោន បន្ទាប់ពីការប៉ះទង្គិច និងភាពតានតឹងយូរឆ្នាំ។
អ្នកវិភាគនយោបាយមើលឃើញថា ពិធីនេះអាចជាជំហានសំខាន់មួយ ក្នុងការបង្ហាញពីការផ្លាស់ប្តូរទស្សនៈ និងអាចនាំឱ្យមានការបើកទ្វារទៅរកកិច្ចសហប្រតិបត្តិការថ្មីៗ នៅក្នុងកម្រិតអន្តរជាតិ។

ទង់ជាតិស៊ីរី ដែលត្រូវបានដកចុះក្នុងស្ថានទូតវ៉ាស៊ីនតោនជាង ១៣ ឆ្នាំមុន ឥឡូវនេះបានហោះហើរឡើងវិញ ជាសញ្ញានៃការផ្លាស់ប្តូរដ៏សំខាន់មួយ សម្រាប់ទំនាក់ទំនងស៊ីរី–អាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *