Breaking៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ខណៈក្រុមហាម៉ាស់ពិនិត្យផែនការសន្តិភាពរបស់លោកTrump!

កងកម្លាំងអ៊ីស្រាអែល បន្តវាយលុកតំបន់ Gaza Strip ទាំងផ្លូវគោកនិងផ្លូវអាកាសនៅថ្ងៃអង្គារទី៣០ខែកញ្ញា ទោះបីជាក្រុម Hamas កំពុងពិភាក្សាអំពីផែនការសន្តិភាព 20 ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំក៏ដោយ។
ប្រភពពីសារព័ត៌មានAl Jazeera។

យោងតាម Al Jazeera ដែលបានឲ្យដឹងពីប្រភពការទូត ក្រុមចរចារបស់ Hamas កំពុងសិក្សាផែនការរបស់ Trump ដែលមានគោលបំណងបញ្ចប់សង្រ្គាមនៅហ្គាហ្សា។ ខណៈពេលដូចគ្នា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនៅសេតវិមានថា រដ្ឋអ៊ីស្រាអែលបានយល់ព្រមចំពោះផែនការនេះ។

ប៉ុន្តែក្នុងការពិត កងទ័ពអ៊ីស្រាអែលនៅតែបង្កើនសម្ពាធយ៉ាងខ្លាំង។ យ៉ាងហោចណាស់ ១១ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីព្រឹកព្រលឹម ក្នុងសកម្មភាពវាយប្រហារបន្ត។ អ្នកសារព័ត៌មាននៅទីក្រុង Gaza បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលកំពុងប្រតិបត្តិការតាមបីអ័ក្សសំខាន់ ក្នុងនោះរួមមានតំបន់ជិតផ្លូវ Nassr និងជំរំជនភៀសខ្លួន Shati។

អ្នកស្ថិតនៅក្នុងទីក្រុង Gaza ពិពណ៌នាថា ការវាយប្រហារនេះមានកម្រិតខ្លាំងជាងមុន មិនត្រឹមតែការវាយប្រហារតាមអាកាសទេ ប៉ុន្តែកងទ័ពលើដីក៏បានលើកកំពស់សកម្មភាពដែរ។

ស្ថានភាពនេះកំពុងធ្វើឲ្យមានសំណួរចំពោះការអនុវត្តន៍ផែនការសន្តិភាពរបស់ Trump ក្នុងពេលឆាប់ៗខាងមុខ ខណៈដែលប្រជាជនហ្គាហ្សាកំពុងរស់នៅក្រោមសម្ពាធយោធាដែលមិនធ្លាប់មានពីមុន៕

Leave a Reply

Your email address will not be published. Required fields are marked *