កិច្ចពិភាក្សាសភាលើសេចក្តីថ្លែងការណ៍គោលនយោបាយរបស់នាយករដ្ឋមន្ត្រី ថៃ លោក Anutin Charnvirakul បានបញ្ចប់នៅម៉ោង ៦ ល្ងាច ថ្ងៃទី ៣០ កញ្ញា។ ក្នុងឱកាសនេះ លោក Anutin បានថ្លែងអំណរគុណចំពោះសមាជិកសភា និងព្រឹទ្ធសភាទាំងអស់ ព្រមទាំងបញ្ជាក់ថា រដ្ឋាភិបាលថ្មីនឹងចាប់ផ្តើមអនុវត្តន៍រដ្ឋបាលពេញលេញ។
ប្រភពពីសារព័ត៌មានKhaosod។
លោកបានសន្យាច្បាស់ថា សភានឹងត្រូវរំលាយក្នុងរយៈពេល ៤ ខែខាងមុខ ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតថ្មីក្នុងរយៈពេលប្រហែល ៦ ខែ។ ក្នុងនោះរដ្ឋាភិបាលរបស់គាត់នឹងផ្ដួចផ្ដើមការវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើនគោលដៅប្រជាធិបតេយ្យសម្រាប់រដ្ឋាភិបាលបន្ទាប់។
ក្នុងការឆ្លើយតបទៅគណបក្សភឿថៃ ដែលជាអតីតគណបក្សដឹកនាំរដ្ឋាភិបាល លោក Anutin បានបញ្ជាក់ថា៖ “យើងបានឃើញរឿងអាក្រក់កើតឡើងដែលមិន មានប្រយោជន៍។ ប៉ុន្តែសូមអភ័យទោសឲ្យគ្នាទៅវិញទៅមក បន្តទៅមុខ ហើយប្រកួតប្រជែងគ្នាតាមការបង្ហាញ គោលនយោបាយ និងការធ្វើអំពើល្អសម្រាប់ប្រជាពលរដ្ឋ។”
ដោយប្រើរហស្សនាម “កណ្ដុរ” (Noo) របស់ខ្លួន លោក Anutin បាននិយាយជាខ្លីថា ក្នុងរយៈពេល ៤ ខែ សភានឹងត្រូវរំលាយ ហើយ ក្នុងរយៈពេល ២ ខែបន្ទាប់ យើងនឹងមានការបោះឆ្នោត ដោយសុចរិតភាព និងតម្លាភាព។”
បន្ទាប់ពីកិច្ចពិភាក្សាបញ្ចប់ នាយករដ្ឋមន្ត្រីបានចុះមកថតរូប ជាមួយសមាជិកសភា និងព្រឹទ្ធសភា ដែលភាគច្រើនជាសមាជិ កគណបក្ស Bhumjaithai ដោយស្លៀកពាក់ឯកសណ្ឋាន ពណ៌ខៀវ និងពណ៌លឿង៕