Breaking៖ ប្រធានាធិបតីអ៊ុយក្រែន ប្រកាសពីគោលបំណងផលិតអាវុធនាំចេញទៅក្រៅប្រទេស!

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយមានឈ្មោះថា “Zbroya” ដែលមានគោលបំណងជំរុញផលិតកម្មការពារជាតិ និងបង្កើនសមត្ថភាពនាំចេញអាវុធរបស់ប្រទេស។ គំនិតនេះត្រូវបានប្រកាសក្នុងវេទិកាឧស្សាហកម្មការពារជាតិអន្តរជាតិនៅទីក្រុង Kyiv កាលពីថ្ងៃច័ន្ទនេះ។
ប្រភពពីសារព័ត៌មានAnadolu។

លោក Zelenskyy បានបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែនមានគោលដៅផលិតអាវុធប្រហែល ពាក់កណ្តាលនៃអាវុធទាំងអស់ ដែលប្រើនៅជួរមុខនៅចុងឆ្នាំនេះ។ គាត់បាននិយាយថា សមត្ថភាពផលិតកម្មការពារជាតិរបស់អ៊ុយក្រែនបានកើនឡើងដល់១០ដង ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមជាមួយរុស្ស៊ី។

ប្រធានាធិបតី Zelenskyy បានឲ្យដឹងថា នៅឆ្នាំក្រោយ ប្រទេសអ៊ុយក្រែនមានគោលដៅផលិតដ្រូននិងកាំជ្រួចក្នុងតម្លៃសរុបដល់ ៣៥ ពាន់លានដុល្លារ។ ការផលិតដ៏ខ្លាំងក្លានេះគឺជាជំហានសំខាន់មួយក្នុងការបន្ថែមសមត្ថភាពការពារជាតិ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស។

ក្នុងចំណោមគម្រោងថ្មីៗ លោក Zelenskyy បានលើកឡើងអំពីគំនិតផ្តួចផ្តើម “Zbroya” ដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែនលក់អាវុធលើសលប់នៅបរទេស ដើម្បីរកមូលនិធិមកគាំទ្រដល់ការផលិតប្រព័ន្ធការពារជាតិនាពេលអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *