ហៅ​មនុស្ស៣​នាក់មកបំភ្លឺ​ ក្រោយដើរអួតថា ពួកគេមាន​ខ្នង​បង្អែក ពីក្រោយជាលោក ជួន ណា​រិ​ន្ទ!

(​ភ្នំពេញ)៖ កម្លាំង​ជំនាញនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​កោះហៅ​បុរស ចំនួន​០៣​នាក់ ដែល​អះអាង​ខ្លួន​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ជា​ស្នងការ មក​ចូលខ្លួន​បំភ្លឺ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន នៅ​បណ្តាញ​សង្គម មាន​ករណី​បុរស​ម្នាក់​ដើរ​ប្រមូល​លុយ​អាជីវករ លក់ដូរ​តាម​ផ្លូវ ចូល​បុរី​សែន​មនោ​រម្យ ហើយ​អះអាង​ខ្លួន​ថា មាន​អ្នក​នៅ​ពីក្រោយ​ខ្នង គឺជា​លោកស្នងការ រួច​មក​ភ្លាម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​កោះហៅ​អ្នក​ពាក់ព័ន្ធ​មក​បំភ្លឺ។

អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ បុរស​០៣​នាក់ បាន​ចូលខ្លួន​បំភ្លឺ និង​សារភាព​ថា ពួក​គាត់​និយាយ​ដោយ​អ​ចេតនា គ្មាន​បំណង​យកឈ្មោះ​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ យក​មក​ប្រើប្រាស់​គំរាម អ្នក​ដទៃ​នោះ​ទេ ។
សារ​សំឡេង​នោះ ពួក​គាត់​និយាយ​ក្នុង​គ្រុប តេ​ឡេ​ក្រាម​នោះ​ទេ គ្រាន់តែ និយាយ​គំរាម​អ្នក​សារព័ត៌មាន ។
ដែល​ថត​គាត់ ប្រមូល​ភាស៊ី​ពី​អា​ជីករ គឺ​មាន​អ្នក​នៅ​ក្នុង​គ្រុប យកសារ​សំឡេង​ពួក​គាត់​បញ្ចេញ​មក​ខាងក្រៅ បង្ហោះ​ឱ្យ​អ្នក​សារព័ត៌មាន ។

អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា បន្ទាប់​ពី​សាកសួរ​រួច បុរស​០៣​នាក់ បាន​សារភាព​ទទួលកំហុស ហើយ​សមត្ថកិច្ច​បាន​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​នេះ និង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *