បាក់សំណង់អគារ ចាស់ទ្រុឌទ្រោម១កន្លែង ក្នុងខណ្ឌដូនពេញ!

(ភ្នំពេញ)៖ សំណង់អគារចាស់ទ្រុឌទ្រោម១កន្លែង បានបាក់ស្រុតអាចបណ្តាលមកពីមានភ្លៀងមួយមេយ៉ាងខ្លាំង។
តែមិនបណ្តាលឱ្យប៉ះពាល់គ្រោះថ្នាក់ដល់មនុស្សទេ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅផ្លូវលេខ១៤៨ ភូមិ៥-៦សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ។

ក្រោយកើតហេតុលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះពិនិត្យទីតាំង អគារដែលបាក់ស្រុត បន្ទាប់ពីមានភ្លៀងយ៉ាងខ្លាំង។
សំណង់អគារដែលមានសភាពចាស់ទ្រុឌទ្រោមនេះ កន្លងមកត្រូវអាជ្ញាធរសង្កាត់-ខណ្ឌ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងនេះ ឱ្យចាកចេញដើម្បីការពារសុវត្ថិភាព រួចផុតពីគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុដូចពេលនេះ។

ក្នុងហេតុការណ៍បាក់ស្រុតអគារចាស់នេះដែរ មិនបណ្តាលឱ្យមានការប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិត ឬរងរបួសដល់មនុស្សទេ ព្រោះមិនមានអ្នកស្នាក់នៅក្នុងអគារ៕

Leave a Reply

Your email address will not be published. Required fields are marked *