Breaking៖ លោកពូទីន ជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅទីក្រុងមូស្គូ!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី២៧ខែតុលា បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ចូ សុនហ៊ុយ នៅរដ្ឋធានីមូស្គូ ខណៈដែលចំណងមិត្តភាពរវាងរដ្ឋជិតខាងទាំងពីរកាន់តែស៊ីជម្រៅ។

ប្រភពពីសារព័ត៌មានReuters។

លោក ពូទីន បានទទួលលោកស្រី ចូ ដែលបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ នៅវិមានក្រឹមឡាំង ជាកន្លែងដែលលោកបានពាំនាំនូវការជូនពរដ៏ល្អបំផុតរបស់លោកទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

លោក ពូទីន បានប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅក្នុងវីដេអូដែលបានចេញផ្សាយដោយវិមានក្រឹមឡាំងថា យើងបានពិភាក្សាលម្អិតអំពីទំនាក់ទំនង និងទស្សនវិស័យអភិវឌ្ឍន៍របស់យើងនៅទីក្រុងប៉េកាំង។ អ្វីៗគ្រប់យ៉ាងកំពុងដំណើរការទៅតាមផែនការ។ សូមពាំនាំនូវការជូនពរដ៏ល្អបំផុតរបស់ខ្ញុំទៅកាន់លោក (គីម ជុងអ៊ុន)”។

យ៉ាងណាមុិញ មិនមានព័ត៌មានលម្អិតបន្ថែមអំពីអ្វីដែលលោក ពូទីន និងលោក ចូ បានពិភាក្សានៅក្នុងកិច្ចប្រជុំនោះទេ។

គួរជម្រាបថា ក្នុងអំឡុងពេលជួបជាមួយលោកគីម នៅរដ្ឋធានីប៉េកាំងប្រទេសចិនកាលពីខែមុន លោកពូទីនបានទទួលស្គាល់ជាលើកដំបូងថា ទាហានកូរ៉េខាងជើងបានចូលរួមក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តតាមគំនិតផ្តួចផ្តើមរបស់មេដឹកនាំកូរ៉េខាងជើង៕

Leave a Reply

Your email address will not be published. Required fields are marked *