UN កំពុងបារម្ភ ខ្លាចប្រទេសលីបង់ ធ្លាក់ខ្លួនរងគ្រោះ ដូចតំបន់ហ្គាហ្សា!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភ អំពីភាពតានតឹង។
ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងលីបង់ ដោយនិយាយថា ជម្លោះមួយផ្សេងទៀតដូចជាតំបន់ហ្គាហ្សា មិនគួរកើតឡើងនៅក្នុងប្រទេសលី បង់នោះទេ។

លោក Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការអង្គការសហប្រជាជាតិថា “យើងមិនអាចឃើញនៅក្នុងប្រទេសលីបង់នូវអ្វីដែលយើងកំពុងឃើញនៅក្នុងតំបន់ Gaza នោះទេ។

ប្រធានអង្គការសហប្រជាជាតិ រូបនេះបាននិយាយថា មនុស្សរាប់ម៉ឺននាក់នៅភាគខាងជើងប្រទេសអ៊ីស្រាអែល និងភាគខាងត្បូងប្រទេសលីបង់ត្រូវបានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នា ហើយការចូលផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសលីបង់នៅតែបន្តមានឧបសគ្គ។

លោកបានមានប្រសាសន៍ថា “ឈប់លេងជាមួយភ្លើងឆ្លងខ្សែបន្ទាត់ខៀវ បន្ធូរបន្ថយ និងនាំអរិភាពដល់ទីបញ្ចប់ ដោយអនុលោមតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ១៧០១”។

គួរជម្រាបថា ភាព​តានតឹង​បាន​កើន​ឡើង​តាម​បណ្តោយ​ព្រំដែន​លីបង់​ជាមួយ​អ៊ីស្រាអែល ចាប់​តាំង​ពី​កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​លុក​យោធា​យ៉ាង​សាហាវ​នៅ​តំបន់ Gaza Strip បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម Hamas កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា។

ការ​បាញ់​គ្នា​ឆ្លង​ព្រំដែន​បាន​និង​កំពុង​កើត​ឡើង​រវាង​ក្រុម​ហេសបូឡា​និង​កង​កម្លាំង​អ៊ីស្រាអ៊ែល​នាពេល​ថ្មីៗ​នេះ ដែល​ជា​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​សាហាវ​បំផុត​ចាប់​តាំង​ពី​ភាគី​ទាំង​ពីរ​បាន​ធ្វើ​សង្រ្គាម​ពេញ​លេញ​ក្នុង​ឆ្នាំ ២០០៦។

ទោះជាយ៉ាងណា ប្រមុខ​អង្គការសហប្រជាជាតិ ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​អំពាវនាវ​របស់​លោក​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ហ្គា​ហ្សាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *