(ភ្នំពេញ)៖ ទីបំផុត! លោក ញ៉ឹប សុភិន ហៅបារមី លោកគ្រូឥណ្ឌា១២ ភាសា បានចុះកិច្ចសន្យា ជាមួយមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ។
ដោយមិនឱ្យថតផ្សាយផ្ទាល់ ពេលទស្សទាយ និងមិនផ្សព្វផ្សាយវីដេអូ សូត្រធម៌ដែលមិនមានប្រភពច្បាស់លាស់ ព្រោះធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ មានជំនឿទាំងភ្លេចគិត ។
តាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងធម្មការនិងសាសនា បានផ្សព្វផ្សាយកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក ញ៉ឹប សុភិន ហៅបារមីលោកគ្រូឥណ្ឌា ១២ ភាសា ចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជនាធីភ្នំពេញ។
ដោយសន្យាថា មិនថតផ្សាយផ្ទាល់ពេលទស្សទាយនិងមិនផ្សព្វផ្សាយវីដេអូសូត្រធម៌ដែលមិនមានប្រភពច្បាស់លាស់ទៀតឡើយ។
ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ។
ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ។
សូមក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗ ទៀត មេត្តាតាមដាន រាល់បាតុភាពមិនប្រក្រតីណាមួយ ដែលប្រព្រឹត្តដោយបុគ្គល បង្កើតគំនិតទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋ៕