សិស្សសាលា៣នាក់ចេញពីរៀន នាំគ្នាទៅលោតទឹកប្រឡាយ ជាប់ក្បាលនិងភក់ឈ្លក់ស្លាប់ម្នាក់!

(ភ្នំពេញ​)៖ ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ ក្នុង​ចំណោមក្មេង៣​នាក់ បាន​ជាប់​ក្បាល​នឹង​ភក់​ បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់ ខណៈពួកគេនាំ​គ្នា ទៅ​លេង​ទឹក​ប្រឡាយ និងលោត​លេងក្នុងភក់។

ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែមករា ឆ្នាំ​២០២៤ នៅ​​ទឹកប្រឡាយមេ​​មួយ​កន្លែង ស្ថិត​​ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ក្មេង​ប្រុស​រងគ្រោះឈ្មោះ ហេ ឡេ​ង​ហេង អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥​ នៃសាលា​បឋម​សិក្សា​សែន​សុខ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មានក្មេង​ប្រុស៣​នាក់ បាន​ណាត់គ្នាជិៈកង់​ទៅ​លេង​ទឹកស្រះ​នៅ​កន្លែង​កើតហេតុ ។ ​
ខ​ណៈពេល​លេង​ទឹក ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​លោតទឹក​ហែល​លេង តែ​​ជា​អកុសល ពេល​លោត​ចុះ​ចំ​ទឹក​រាក់ និង​មាន​ភក់ល្បាប់​ហើយក៍​បាន​ជាប់​ក្បាល​ឈ្លក់ទឹក​ស្លាប់​លិច​បាត់​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ខ​ណៈ​នោះក្មេង​ប្រុស​២​នាក់​ភ័យ​ស្លន់​ស្លោ ក៏បានរ​ត់ទៅ​ប្រាប់​អ្នក​ភូមិក្បែរ​នោះ​នឹង​អង្វរអោយជួយ​រាវរក​ហើយ​។
ប្រទះ​ឃើញសពក្មេងរងគ្រោះ​ដែល​ក្បាល​ជាប់​ភក់​ រួចនាំ​គ្នា​សែង​ឡើងគោក ហើយ​ប្រាប់​ដល់​ឪពុក​ម្តាយ ។

តាម​ក្មេង​ប្រុស​ដែល​នាំ​គ្នា​ទៅ​លេង​ទឹកជា​មួយគ្នា​បានអោយ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃកើតហេតុ​នេះ ខ្លួន​នឹង​មិត្ត​ភ​ក្តិ៣​នាក់ ក៏បាន​ណាត់គ្នា ពេល​ចេញពី​រៀន​ខ្មែរ​នាំ​គ្នា​ទៅ​លេង​ទឹក ហើយ​ជន​រង​គ្រោះ ។
ដែល​ជាប់​រៀន​អង់​គ្លេ​ស​វេន​ថ្ងៃ​មិន​បាន​ទៅ​រៀន ក៍​នាំ​គ្នា​ទៅ​លេង​ទឹក​ដែរ​ក៏បាន​ជួប​គ្រោះ​អកុសលបែបនេះ​​តែ​ម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *