(ភ្នំពេញ)៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ក្នុងចំណោមក្មេង៣នាក់ បានជាប់ក្បាលនឹងភក់ បណ្តាលឱ្យឈ្លក់ទឹកស្លាប់ ខណៈពួកគេនាំគ្នា ទៅលេងទឹកប្រឡាយ និងលោតលេងក្នុងភក់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ១ និង៣០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅទឹកប្រឡាយមេមួយកន្លែង ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្មេងប្រុសរងគ្រោះឈ្មោះ ហេ ឡេងហេង អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាសែនសុខ មានទីលំនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ មានក្មេងប្រុស៣នាក់ បានណាត់គ្នាជិៈកង់ទៅលេងទឹកស្រះនៅកន្លែងកើតហេតុ ។
ខណៈពេលលេងទឹក ក្មេងប្រុសរងគ្រោះក៏បានលោតទឹកហែលលេង តែជាអកុសល ពេលលោតចុះចំទឹករាក់ និងមានភក់ល្បាប់ហើយក៍បានជាប់ក្បាលឈ្លក់ទឹកស្លាប់លិចបាត់។
តាមព័ត៌មានអោយដឹងទៀតថា ខណៈនោះក្មេងប្រុស២នាក់ភ័យស្លន់ស្លោ ក៏បានរត់ទៅប្រាប់អ្នកភូមិក្បែរនោះនឹងអង្វរអោយជួយរាវរកហើយ។
ប្រទះឃើញសពក្មេងរងគ្រោះដែលក្បាលជាប់ភក់ រួចនាំគ្នាសែងឡើងគោក ហើយប្រាប់ដល់ឪពុកម្តាយ ។
តាមក្មេងប្រុសដែលនាំគ្នាទៅលេងទឹកជាមួយគ្នាបានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុនេះ ខ្លួននឹងមិត្តភក្តិ៣នាក់ ក៏បានណាត់គ្នា ពេលចេញពីរៀនខ្មែរនាំគ្នាទៅលេងទឹក ហើយជនរងគ្រោះ ។
ដែលជាប់រៀនអង់គ្លេសវេនថ្ងៃមិនបានទៅរៀន ក៍នាំគ្នាទៅលេងទឹកដែរក៏បានជួបគ្រោះអកុសលបែបនេះតែម្តង៕