អគ្គនាយក​ស៊ី​ម៉ាក់​៖ សម្ដែងការសោកស្ដាយ ចំពោះស្ត្រីខែ្មរប៉ុន្មាននាក់ដែលបរិភោគសាច់ឆ្កែ ហើយផ្សព្វផ្សាយតាម(Tik Tok)​

(ភ្នំពេញ)៖ លោក ហេង​ រតនា​ ​អគ្គនាយក​ស៊ី​ម៉ាក់ លើក​ឡើង​ថា​ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែ និងបរិភោគខ្លែមស្រា​ ដោយគ្មានការអៀនខ្មាស់ អ្វីបន្តិចសោះឡេីយ​.!។

លោកអគ្គនាយក​ស៊ី​ម៉ាក់៖ សង្វេគនិងសោកស្តាយបំផុត ចំពោះទង្វេីរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ​ ។
ដែលធ្វេីឱ្យប៉ះ ពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរ​ដ៏ល្អប្រពៃថ្លៃថ្លា​ ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម​ ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ​ និងពិសេសជាទង្វេីដែលគួរតែមានច្បាប់ហាមឃាត់។

អង្គភាពសុីម៉ាក់ តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុន(ខ​)ជាសហការីដ៏ស្មោះត្រង់ និងកំលាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស​ ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាម កំហែងដោយសារគ្រាប់មីន និងសំណល់សង្គ្រាម។

នៅចំពោះមុខនេះអគ្គនាយក​ស៊ី​ម៉ាក់ សូមសំណូមពរកំលាំងសមត្ថកិច្ច ពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី​ ក៏ដូចជាក្រសួងវប្បធម៌​ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មេីសនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *