ក្រសួងសុខាភិបាល នៃប្រទេសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយបក របស់អ៊ីស្រាអែល មកលើនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតពេលនេះ។
បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន 27,238 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និង 66,452 នាក់បានរងរបួស។
ក្រសួងសុខាភិបាល នៃប្រទេសប៉ាឡេស្ទីន បន្តថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 107 នាក់ត្រូវបានសម្លាប់ និង 165 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។
ខណៈដែលអ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។
អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែន ដោយក្រុមហាម៉ាស ដែលទីក្រុង Tel Aviv បាននិយាយថា បានសម្លាប់មនុស្សជិត 1,200 នាក់។
ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យប្រជាជន 85% នៃប្រជាជននៅតំបន់ហ្គាហ្សាត្រូវផ្លាស់ទីលំនៅចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ។
ខណៈពេលដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ៕