ឆេះផ្ទះអាជីវកលក់ដូរអស់ចំនួន៣ខ្នង និងខូចខាតសម្ភារៈជាច្រើននៅផ្សារជម្ពូវ័ន!

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះ អាជីវកលក់ដូរ ចំនួន៣ខ្នងផ្ទះ យ៉ាងសន្ធោសន្ធៅ បណ្តាលខូចខាតទំនិញ និងសម្ភារៈជាច្រើន…!។
ហេតុការណ៍នេះ បានកើតឡើង នៅតាមផ្លូវជាតិលេខ៤ ជិតវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ស្ថិតក្នុងភូមព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ផ្ទះអាជីវករដែលភ្លើងឆេះ មានលក់គ្រឿងជ័រសម្រាប់ក្មេងលេង-គ្រឿងជ័រសម្ភារផ្ទះបាយ-លក់កុំព្យូទ័រ និងលក់គ្រឿងសំណង់។
មន្ត្រីបានបន្តថា មុនដំបូងភ្លើងបានផ្ដើមឆេះចេញពីផ្ទះលក់គ្រឿងជ័រ ហើយក៏ឆេះរាលដល់ផ្ទះលក់កុំព្យូទ័រ និងបន្តដល់ផ្ទះលក់គ្រឿង សំណង់។

ពេលភ្លើងកំពុងឆេះ កម្លាំងសង្កាត់ចោមចៅទី៣ បានចេញមកជួយហៅផ្នែកជំនាញអគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
បន្ទាប់មករថយន្តពន្លត់ អគ្គិភ័យជាច្រើនគ្រឿង បានមកដល់បាញ់ទឹកអស់ជាច្រើនរថយន្តទើបភ្លើងរលត់ ដោយមិនឆេះរាលដាល និងបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
ចំពោះមូលហេតុនៃការឆេះសត្ថកិច្ចដាក់ការសង្ស័យ លើការឆ្លងចរន្តអគ្គិសនី។
ចំណែកទំហំនៃការខូចខាត គិតជាទឹកប្រាក់គេមិនទាន់ដឹងនៅឡើយទេ ព្រោះមន្ត្រីអាជ្ញាធកំពុងសាសួរ៕

Leave a Reply

Your email address will not be published. Required fields are marked *