Update៖ អាមេរិកនិងអង់គ្លេស រួមគ្នាវាយប្រហារលើក្រុមហ៊ូទី នៅប្រទេសយេម៉ែន!

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារលើគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែន ដោយមានការគាំទ្រពីប្រទេសមួយចំនួនទៀត…!។យ៉ាងហោចណាស់ គោលដៅចំនួន30 ត្រូវបានវាយប្រហារ.នេះបើយោងតាមមន្ត្រីអាមេរិកពីរនាក់។

ក្រសួងការពារជាតិអាមេរិក បាននិយាយថា ការវាយប្រហារថ្មីនេះ បានវាយចំមូលដ្ឋានស្តុកសព្វាវុធ មីស៉ីល ប្រព័ន្ធសម្រាប់បាញ់មីស៉ីល ព្រមទាំងសមត្ថភាពដទៃទៀត នៅទីតាំងសរុបចំនួន១៣កន្លែង ទូទាំងប្រទេសយេម៉ែន ។
ដែលក្រុមហ៊ូទី បានប្រើប្រាស់ដើម្បីវាយប្រហារលើ កប៉ាល់ពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម។

ការបន្តវាយប្រហាររបស់អាមេរិកនិងអង់គ្លេសនៅយេម៉ែន គឺស្របពេលទីក្រុងវ៉ាស៉ីនតោន ចាប់ផ្តើមការធ្វើប្រតិបត្តិការយោធាសងសឹក ។
ចំពោះការស្លាប់ទាហានអាមេរិក៣នាក់ ក្នុងការវាយប្រហារដោយយន្តហោះដ្រូននៅហ៊្សកដានី ក្រោមស្នាដៃក្រុមចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ យោធាអាមេរិកបានធ្វើសកម្មភាពសងសឹកជុំដំបូង ដោយវាយប្រហារតាមផ្លូវអាកាស លើទឹកដីស៉ីរីនិងអ៉ីរ៉ាក់ ប្រឆាំងគោលដៅសរុបជាង៨៥គោលដៅ ដែលជាប់ពាក់ព័ន្ធជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) ហើយនិងក្រុមចលនាប្រដាប់អាវុធ ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។
មនុស្សជិត៤០នាក់ ត្រូវបានរាយការណ៍ថាស្លាប់ ក្នុងការវាយប្រហារនោះ។

គួរបញ្ជាក់ថា ខណៈទីក្រុងវ៉ាស៉ីនតោនបានចោទប្រកាន់ ក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ អំពីការវាយប្រហារលើកងទ័ពអាមេរិក នៅតាមមូលដ្ឋានក្នុងប្រទេសអ៉ីរ៉ាក់ ស៉ីរី និងហ៊្សកដានី ក្រុមហ៊ូទីដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ដែរនោះ ។
ជាទូទៅបានកំណត់គោលដៅ​វាយប្រហារលើ កប៉ាល់ពាណិជ្ជកម្មនិងនាវាចម្បាំង​នៅសមុទ្រក្រហម។
ស្ថានការណ៍វិវត្តន៍ទាំងនេះ គឺជាសញ្ញាថ្មីចុងក្រោយ នៃការីករាលដាលជម្លោះនៅមជ្ឈិមបូព៌ា គិតចាប់តាំងពីការផ្ទុះឡើង នៃសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *