(ភ្នំពេញ)៖ រថយន្តប្រភេទសណ្តោង ធុនធំ បើកបុកម៉ូតូចំពីក្រោយ ពេញទំហឹង រួចកិនពីលើ បណ្តាលឱ្យបុរសម្នាក់បែកក្បាល ចេញខួរស្លាប់យ៉ាងអាណោចអាធ័ម..!។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅតាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ។
មន្ត្រីសមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ឆែម ឈុនលីម អាយុ២៣ឆ្នាំទីកំណើត ភូមិបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
មុនកើតហេតុបុរសរងគ្រោះជិៈម៉ូតូម៉ាកហុងដា MSX ផ្លាកលេខភ្នំពេញ1GS-6641តាមផ្លូវជាតិលេខ៤ ពីកើតទៅលិច។
លុះមកដល់កន្លែងខាងលើ ក៏មានរថយន្តធុនធំ ប្រភេទសណ្តោងរ៉ឺម៉ក ផ្លាកលេខភ្នំពេញ3G-0773 បើកមកពីក្រោយ ។
បានបុកម៉ូតូរួចកិនពីលើ បណ្តាលជនរងគ្រោះបែកក្បាលចេញខួរស្លាប់មួយរំពេច។
បន្ទាប់បង្កហេតុតៃកុងបានបន្ថែមល្បឿន ព្យាយាមបើករថយន្តគេច តែបានឆ្ងាយបន្តិចក៏បើកទ្វារចុះរួចរត់គេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញចុះមកវាស់វែង រួចយករថយន្តបង្កជាមួយម៉ូតូ ជនរងគ្រោះ ទៅរក្សាទុកដើម្បីបន្តនីតិវិធី៕