ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន 27,478 នាក់ត្រូវបានសម្លាប់ និង66,835 នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតពេលនេះ។
ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា”ជនរងគ្រោះភាគច្រើនជាកុមារ និងស្ត្រី” ។
យោងតាមសេចក្តីថ្លែងការណ៍ យ៉ាងហោចណាស់មនុស្ស 113 នាក់ត្រូវបានសម្លាប់ និង 205 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
“ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅលើផ្លូវ ហើយអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ”។
អ៊ីស្រាអែល បានបើកការវាយលុកយ៉ាងសាហាវនៅតំបន់ Gaza Strip ចាប់តាំងពីការវាយប្រហាររបស់ក្រុម Hamas កាលពីថ្ងៃទី ៧ ខែតុលា ដែលក្រុង Tel Aviv និយាយថា មនុស្សជិត១.២០០ នាក់ត្រូវបានសម្លាប់។
ការវាយលុករបស់អ៊ីស្រាអែល បានធ្វើឱ្យប្រជាជន 85% នៃប្រជាជននៅតំបន់ហ្គាហ្សាត្រូវផ្លាស់ទីលំនៅចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ។
ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ៕