សេចក្តីថ្លែងការណ៍ របស់ ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា បានបញ្ជាក់កាលពីថ្ងៃពុធថា ការវាយប្រហារ របស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បណ្តាលឱ្យមនុស្ស១២៣នាក់ស្លាប់ និង១៦៩នាក់ផ្សេងទៀត បានរងរបួស។
ជាហេតុនាំឱ្យ ជនជាតិប៉ាឡេស្ទីន ស្លាប់សរុបចំនួន២៧.៧០៨នាក់ និងរបួសសរុបចំនួន៦៧.១៧៤នាក់។
សេចក្តីថ្លែងការណ៍បាននិយាយថា “មនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅតាមដងផ្លូវ និងអ្នកជួយសង្គ្រោះ មិនអាចទៅដល់ពួកគេបានទេ”។
អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែន ។
ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន ក្នុងខែតុលា ដែលទីក្រុង Tel Aviv និយាយថា បានសម្លាប់មនុស្ស 1,200 នាក់៕