(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ករណីបាញ់សម្លាប់នៅខណ្ឌសែនសុខ។
ជនដៃដល់ជាមេធាវី រីឯនារីរងគ្រោះដែលជាសង្សារ អ្នករកស៊ីលក់តាម(អនឡាញ)អ្នកទាំង២បានស្លាប់។
លោកស្នងការ បញ្ជាក់ថា ករណីនេះកើតឡើងនៅវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនអត្តឃាតឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី(ស្លាប់)។
រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ(ស្លាប់)។
-បើតាមសេចក្ដីរាយការណ៍ ឈ្មោះ ទូច វឌ្ឍនៈ បានបាញ់សម្លាប់សង្សារឈ្មោះ អែម សុវីដេត រួច។
ក៏បាញ់ចំក្បាលខ្លួនឯងបណ្ដាលឱ្យស្លាប់ទាំង២នាក់ ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥៕