Update៖ អេ​ហ្ស៊ី​ប ពង្រាយទ័ពនិងព័ទ្ធរបង​បន្លា​លួស តាម​ព្រំដែននៃទីក្រុងរ៉ាហ្វា ដើម្បីត្រៀមពីការវាយលុករបស់អ៊ីស្រាអែល!

ប្រទេសអេហ្ស៊ីប កំពុងបង្កើនវត្តមានសន្តិសុខរបស់ខ្លួន នៅតាមព្រំដែន ជាមួយតំបន់ហ្គាហ្សាស្ទ្រីប ។
ដោយប្រយ័ត្នប្រយែង ពីការផ្ទុះសង្គ្រាមរបស់អ៊ីស្រាអែល លើក្រុមហាម៉ាស នៅលើទឹកដីរបស់ខ្លួន ។
ប្រសិនបើយោធាអ៊ីស្រាអែល ចាប់ផ្តើមការវាយលុកលើដីរបស់ខ្លួន លើទីក្រុងរ៉ាហ្វា ភាគខាងត្បូង នៃតំបន់ដែលមានប្រជាជនច្រើនជាងពាក់កណ្តាល នៃប្រជាជនហ្គាហ្សា។

រថក្រោះ និង​រថពាសដែក​ប្រមាណ ៤០ គ្រឿង ត្រូវបាន​ដាក់ពង្រាយ​នៅ​អេ​ហ្ស៊ី​ប តាម​ព្រំដែន Rafah ជាប់​ប៉ា​ឡេ​ស្ទី​ន ។
នេះ​បើ​យោងតាម​ប្រភព​សន្តិសុខ​អេ​ហ្ស៊ី​ប​។​

ប្រហែល​មួយ​សប្តាហ៍​មុន ប្រទេស​អេ​ហ្ស៊ី​ប ក៏បាន​ចាប់ផ្តើម​ពង្រឹង​តំបន់​នេះ​ផងដែរ នេះ​បើ​យោងតាម​អ្នក​ផ្លាស់​ទីលំនៅ​ដែល​ទៅ​ជ្រក​នៅ​ប៉ា​ឡេ​ស្ទី​ន​ជិត​ច្រក Rafah និង​ប្រភព​រដ្ឋបាល​នៅ​ផ្នែក​ខាង​អេ​ហ្ស៊ី​ប​នៃ​ច្រកព្រំដែន Rafah ។​

បើតាម​ប្រភព បាន​ពិពណ៌នា​ថា ជញ្ជាំង​បេតុង​ដែលមាន​លួស​បន្លា​គឺ​ព័ទ្ធ​ច្រកព្រំដែន Rafah ដែល​បំបែក​អេ​ហ្ស៊ី​ប និង Rafah ប៉ា​ឡេ​ស្ទី​ន និង​តំបន់ Karam Abu Salem ឆ្លងកាត់​ភាគខាងត្បូង​បន្ថែមទៀត​នៅតាម​ព្រំដែន​។​

ទន្ទឹម​នោះ ជញ្ជាំង​ឥដ្ឋ ក៏​កំពុង​ត្រូវបាន​សាងសង់​នៅ​ពីក្រោយ​របាំង​ដែក​ពី​ភាគ​ខាងជើង​ច្រក Rafah ឆ្លងកាត់​តាម​ព្រំដែន​ជាមួយ​ប៉ា​ឡេ​ស្ទី​ន រហូតដល់​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ផងដែរ​។​

វិធានការ​ថ្មី​នេះ បង្កើន​ការផ្ដល់​សន្តិសុខ​ដែលមាន​ស្រាប់​របស់​ប្រទេស​អេ​ហ្ស៊ី​ប នៅ​ព្រំដែន​ភាគ​ឦសាន​របស់ខ្លួន​ជាមួយ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ហើយ​កើតឡើង​នៅពេលដែល​អ៊ីស្រាអែល ពិចារណា​លើ​ការ​លុកលុយ​ប៉ា​ឡេ​ស្ទី​ន​នៅ Rafah ជា​កន្លែង​ដែល​ប្រជាជន​ប្រមាណ ១.៤ លាន​នាក់ ដែល​ភាគច្រើន​ជា​ជនភៀសខ្លួន​។​

គួរ​បញ្ជាក់ថា មនុស្ស​រាប់ពាន់នាក់​កំពុង​រស់នៅក្នុង​តង់​នៅតាម​របង​ព្រំដែន ដែលជា​ជម្រក​ចុងក្រោយ​របស់​ពួកគេ​ពី​ការ​លុកលុយ​របស់​អ៊ីស្រាអែល​៕

Leave a Reply

Your email address will not be published. Required fields are marked *