ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង បានបង្កើតទំនាក់ទំនងការទូតជាមួយគុយបា ដោយការផ្លាស់ប្តូរលិខិតផ្លូវការ នៅទីក្រុងញូវយ៉ក។
លិខិតការទូតត្រូវ បានផ្លាស់ប្តូររវាងបេសកកម្មរបស់ប្រទេសទាំង២ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ..!។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានកត់សម្គាល់ថា គុយបាធ្លាប់មានទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ ដែលជាឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូងក្នុងឆ្នាំ ១៩៤៩ ។
ប៉ុន្តែចាប់តាំងពីបដិវត្តសង្គមនិយមគុយបានៅឆ្នាំ ១៩៥៩ ការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់៕