ស្ពានដែលខ្ពស់ជាងគេ ឆ្លងកាត់កោះកុង,ពោធិ៍សាត់,បាត់ដំបង នឹងក្លាយជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត!

(ភ្នំពេញ)៖ ជាមោទកភាពមិនអាចកាត់ថ្លៃបាន នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០(កោះកុង,ពោធិ៍សាត់,បាត់ដំបង) ប្រវែងសរុប ១៩៨,៥១៨ គ.ម សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ។
ខណៈដែលស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់ គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%។

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្ដេីមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់។

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III, ក្រាលកៅស៊ូពីរស្រទាប់ (DBST),ប្រវែងផ្លូវ ១៩៨,៥១៨គម, ទទឹង ៩ម ដែលរយៈពេលសាងសង់៦៦ខែ ហើយគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។

ចំណែកស្ពានដែលខ្ពស់ជាងគេនេះ ពេលស្ថាបនារួច នឹងក្លាយជាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកសម្រាប់អ្នកដំណើរ៕

Leave a Reply

Your email address will not be published. Required fields are marked *