(ព្រះសីហនុ)៖ អគ្គិភ័យបានឆេះឃ្លាំងស្តុកអីវ៉ាន់អេតចាយ(ស្តុកជ័រដបទឹកសុទ្ធ)ស្ថិតនៅភូមិ ឧកញ៉ាហេង ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២៤។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ឃ្លាំងឈ្មោះ មុឹង កាញ់ ភេទប្រុស អាយុ៦២ឆ្នាំមុខរបរ រកសុីទិញលក់អេតចាយ ហើយសម្ភារៈ ដែលឆេះក្នុងឃ្លាំង សង់អំពីដែកទំហំទទឹង២០ម៉ែត្រ×បណ្ដោយ២០ម៉ែត្រ។
រួមមាន៖ គំនរជ័រដបទឹកសុទ្ធគ្រីបហេីយ ខូចខាតប្រហែល៥០% ចំណែកមូលហេតុនាំឲ្យមានអគ្គិភយ័នេះកំពុងស្រាវជ្រាវបន្ត។
គ្រោះអគ្គិភ័យនេះ ក្រុមសង្គ្រោះបានអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ រួមមានពីស្នងការដ្ឋាននគរបាលខេត្ត ,កងរាជអាវុធហត្ថខេត្ត,ខាងព្រលានយន្តហោះកងកេង,រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនGTVC ,រថយន្តពន្លត់អគ្គិភ័យរបស់ អង្គភាពង៧០ , រថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកព្រៃនប់ រថយន្តពន្លត់អគ្គិភ័យរបស់ម្ចាស់ផ្សារអូរចំណារ ដោយប្រើពេលជិត២ម៉ោងទើបពន្លត់បានជាស្ថាពរ៕