ឃាត់ សុឃីម គ្រោងនឹងឈរឈ្មោះជាបេក្ខភាព ប្រធាន​សមាគម​សិល្បករ​ខ្មែរ​!

(ភ្នំពេញ)៖ ថ្មីៗនេះមានការជជែកវែកញែកនៅលើបណ្ដាញសង្គម ក្នុងនោះអ្នកសិល្បៈជាច្រើន បានសម្ដែងការពេញចិត្ត និងគាំទ្រអ្នកនាង ឃាត់ សុឃីម ឱ្យក្លាយជាប្រធាន​សមាគម​សិល្បករ​ខ្មែរ ជំនួសលោក ហេង ឡុង..!។
យ៉ាងណាក្ដី ក្រោយមានការសរសើរបែបនេះ ស្រាប់តែអ្នកនាង ឃាត់ សុឃីម ឆ្លើយតបវិញថា«ខ្លួននឹងសិក្សាស្វែងយល់ ដើម្បីឈរឈ្មោះតាមសំណើអ្នកគាំទ្រ»។
អ្នកនាង ឃាត់ សុឃីម បានលើកឡើងយ៉ាងដូច្នេះថា“សូមថ្លែងអំណរ អរគុណដល់ ឯកឧត្តម លោកជំទាវ លោកឧកញ្ញា បងប្អូនមិត្តសិល្បៈបងប្អូន ទស្សនិកជន បណ្តាសារពត៌មាន ទាំងអស់ បង្ហោះសារ គាំទ្រនាងខ្ញុំ 🙏ជាការលើកទឹកចិត្តដ៏ល្អរបស់បងប្អូន ហើយនាងខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលប្អូនៗ របស់ខ្ញុំ ក៏ដូចជាទស្សនិកជន បានគាំទ្រនាងខ្ញុំផងដែរ។រឿងឈរឈ្មោះជាប្រធានសមាគមន៍សិល្បករ នាងខ្ញុំមិនបានដឹង រឺ ត្រៀមទុកមុន ធ្វើនោះទេ ប៉ុន្តែ បើមានការគាំទ្រ នឹង ទុកចិត្តពីបងប្អូនសិល្បៈករ ទស្សនិកជន នាងខ្ញុំនឹងគិតគូរស្វែងយល់បន្ថែមចំពោះរឿងនេះ ។ដោយក្តីគោរពពីនាងខ្ញុំ ❤️🙏ខាត់ សុឃីម”🔥🇰🇭💕៕

Leave a Reply

Your email address will not be published. Required fields are marked *