រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoygu បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរុស្ស៊ីបានកាន់កាប់ទីក្រុង Avdiivka ក្នុងតំបន់ Donetsk ។
-នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ។
ការប្រកាសនេះ បានធ្វើឡើងនៅពេលដែលលោក Shoygu បានជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង។
លោក Shoygu បានកត់សម្គាល់ថា ទាហានសរុបចំនួន 1,500 នាក់មកពីកងទ័ពអ៊ុយក្រែនត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធសម្រាប់ Avdiivka ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
គួរជម្រាបថា តំបន់ Donetsk, Luhansk, Zaporizhia និង Kherson នៃប្រទេសអ៊ុយក្រែនត្រូវបានបញ្ចូលដោយខុសច្បាប់ដោយក្រឹត្យដែលចុះហត្ថលេខាដោយលោក Putin នៅថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2022 ៕