មនុស្សយ៉ាងហោចណាស់២៨នាក់ បន្តជាប់នៅក្រោមគំនរបាក់បែក នៃអគារលំនៅដ្ឋាន ដែលត្រូវបានវាយប្រហារបំផ្លាញ។
ដោយកងកម្លាំងអ៊ីស្រាអែល នៅ Rafah ភាគខាងត្បូងហ្គាហ្សាស្ទ្រីប ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប។
យោងតាមប៉ុស្តិ៍ទូរទស្សន៍លីបង់ បានរាយការណ៍ថា ក្រុមជួយសង្គ្រោះ និងកងកម្លាំងការពារស៊ីវិល កំពុងព្យាយាមស្វែងរកមនុស្សដែលនៅសល់នៅក្រោមគំនរបាក់បែក ហើយរហូតមកដល់ពេលនេះមនុស្ស ២៨នាក់ នៅបន្តបាត់ខ្លួន។
គួរបញ្ជាក់ថា ភាពតានតឹងផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីពួកសកម្មប្រយុទ្ធមកពីក្រុមហាម៉ាស់ប៉ាឡេស្ទីនរ៉ាឌីកាល់ ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប ។
បានបើកការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើទឹកដី អ៊ីស្រាអែល ដោយសម្លាប់ប្រជាជនអ៊ីស្រាអែលគីបប៊ុតជាច្រើនដែលរស់នៅក្បែរព្រំដែនហ្គាហ្សា និងចាប់ពង្រត់ មនុស្សជាង ២០០ នាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់៕