(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១.០២.២០២៤ បានជូនអំពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី២១ ដល់ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ដោយថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច រួមជាមួយជ្រលងសម្ពាធទាបខ្សោយ នៅលើប្រទេសថៃ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
១-តំបន់វាលទំនាប-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C អង្សាស និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C អង្សាសេ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនពី១-៣ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C អង្សាសេ ខ្យល់បក់មកពីទិសទក្សិណ និងទិសអាគ្នេយ៍ មានល្បឿនពី១-៣ម៉ែត្រ/វិនាទី។៣-តំបន់មាត់សមុទ្រ-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C អង្សាសេ។
ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនពី៣-៥ម៉ែត្រ/វិនាទី។អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥ភាគរយ-រលកសមុទ្រអាចមានកម្ពស់ពី០,៥០-១,៥០ម៉ែត្រ៕