Update៖ សម្ដេចតេជោ អញ្ជើញទៅដល់ទីក្រុងបាងកក និងសួរសុខទុក្ខលោក ថាក់សុីន សុីណាវ៉ាត្រា!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១.០២.២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងបាងកកប្រទេសថៃ និងសួរសុខទុក្ខលោក ថាក់សុីន សុីណាវ៉ាត្រា អតីតនាយរដ្ឋមន្ត្រីថៃ ដែលត្រូវជាបងធម៌របស់សម្ដេច…!។
សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា«ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះ
នៅទីក្រុងបាងកក។
ឯកឧត្តមថាក់ សុីនទោះបីមានជម្ងឺក៍
បានទទួលយើងក្នុងនាមជាបងប្អូន
ដោយមានការចូលរួមរបស់អ៊ួង អុីន
កូនស្រីពៅនិងជាប្រធានគណបក្ស
ភឿថៃផងដែរ។
ដើម្បីពង្រឺងចំណងមិត្តភាពខ្ញុំបាន
អញ្ជើញអ៊ួង អុីងប្រធានគណបក្ស
ភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ
១៤និង១៥មិនា២០២៤ខាងមុខ។
អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយ
នោះទេតែបានរំលឹកអនុស្សារីយ៍
រយះពេល៣២ឆ្នាំនៃមិត្តភាពរបស់
យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។
អរគុណបងប្រុស និងក្មួយស្រីដែល
បានទទួលខ្ញុំនៅថ្ងៃនេះ»។

សូមជម្រាបថា លោក Thaksin Shinawatra ត្រូវបានដោះលែង ចេញពីពន្ធនាគារ មុនកាលកំណត់ នៅថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន! ។
លោក Thaksin ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ បានជាប់ឃុំក្នុងពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៣ ។
បន្ទាប់ពីរូបលោក ធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួន នៅបរទេសអស់១៥ឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ។

ដំបូងឡើយលោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោស កំបាំងមុខដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍។
តែទោសនេះត្រូវ បានបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញ និងបានអនុវត្តទោសជាប់ឃុំរយៈពេល ៦ខែ ក្នុងមន្ទីរពេទ្យមួយរបស់ប៉ូលិសដោយសារបញ្ហាសុខភាព។

លោក Thaksin ទទួលបានការអនុញ្ញាតដោះលែងពីពន្ធនាគារ មុនកាលកំណត់ កាលពីដើមសប្ដាហ៍នេះ តែត្រូវដោះលែងនៅថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ទោះជាទទួលបានការដោះលែងមុនកាលកំណត់ក៏ដោយ ក៏លោក Thaksin នៅតែអាចប្រឈមមុខ នឹងបណ្ដឹងផ្លូវច្បាប់ ។
ខណៈអាជ្ញាធរថៃ ត្រូវបានរាយការណ៍ថា កំពុងពិចារណាចោទប្រកាន់ រូបលោកពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រថៃ អំឡុងបទសម្ភាសន៍មួយ កាលពីឆ្នាំ២០១៥ កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *