គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពិនិត្យរបាយការណ៍ នៃការបាត់ខ្លួនដោយបង្ខំ!

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២១.០២.២០២៤។
បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិ លើកដំបូងនៃ ការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។

ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គ ស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោកជំទាវ ឡុង សូនីតា រួមទាំងឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូង របស់កម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នាសម័យប្រជុំលើកទី២៦ របស់គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ Palais Wilson ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិ ជាយន្តការប្រក្រតីមួយរបស់គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួន ដោយបង្ខំ ដែលធ្វើឡើង។
ដើម្បីតាមដានការអនុវត្តបទប្បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងអនុសញ្ញាដោយ រដ្ឋភាគី។
ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបន្ទុះបង្អាប់រិះគន់ ឬវាយប្រហារគ្នាអំពីបញ្ហាសិទ្ធិមនុស្ស នោះទេ ប៉ុន្តែជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) ។
រវាងគណៈប្រតិភូនៃរដ្ឋភាគី និង សមាជិកសមាជិកានៃគណៈកម្មាធិការ ក្នុងគោលដៅចែករំលែក ឬផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវឧត្តមានុវត្ត បទពិសោធ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ។
ដោយរួមទាំងទិសដៅការងារ និងលទ្ធភាពនៃ ការធ្វើកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីធានានូវការអនុវត្តនិងការគោរពតាមបទប្បញ្ញត្តិនៃអនុសញ្ញា នៅក្នុងរដ្ឋភាគី។
នៅក្នុងកិច្ចសន្ទនារយៈពេលពីរថ្ងៃនេះ សមាជិកសមាជិកានៃគណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួន ដោយបង្ខំ ។
បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដាក់របាយការណ៍ ជាតិលើកដំបូង ។
ដោយបានពន្យល់ពីមូលដ្ឋានច្បាប់ជាតិ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលធានានូវការអនុវត្តស្របតាមបទប្បបញ្ញត្តិចែងក្នុងអនុសញ្ញានេះ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការ ក៏បានលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងសេចក្តីពន្យល់បន្ថែម ពាក់ព័ន្ធនឹង វិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ៕

Leave a Reply

Your email address will not be published. Required fields are marked *