Update៖ ភាពចលាចលនិងអំពើហិង្សានៅតំបន់ហ្គាហ្សា ជាហេតុនាំឱ្យការដឹកជញ្ជូនស្បៀងត្រូវបញ្ឈប់!

ទីភ្នាក់ងារស្បៀងអាហារ របស់អង្គការសហប្រជាជាតិ បានផ្អាកការផ្តល់ជំនួយដល់តំបន់ហ្គាហ្សាភាគខាងជើង ។
ដោយសារការបាញ់ផ្លោង របស់អ៊ីស្រាអែល ក៏ដូចជា “ភាពចលាចល និងអំពើហិង្សា លែងមានសណ្តាប់ធ្នាប់ស៊ីវិល”នៅក្នុងតំបន់។

ការផ្អាក​ដែល​ត្រូវបាន​ប្រកាស កាលពី​ថ្ងៃ​អង្គារ បង្កក្តី​បារម្ភ​អំពី​ការកើនឡើង​ហានិភ័យ នៃ​ភាពអត់ឃ្លាន​នៅ​ភាគ​ខាងជើង​ហ្គា​ហ្សា។
ដែលជា​ទឹកដី​ដែល​ត្រូវការ​ជំនួយ​មនុស្សធម៌​ចាំបាច់ ចាប់តាំងពី​ចុងខែ តុលា បន្ទាប់ពី​ការវាយលុក​របស់​យោធា​អ៊ីស្រាអែល យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​តំបន់​នោះ​។​

ការរួមបញ្ចូល​គ្នា​នៃ​ជម្លោះ​ដែល​កំពុង​បន្ត ការរំខាន​លំហូរ​ជំនួយ និង​ស្ថានភាព​ដ៏​ផុយស្រួយ​នៃ​សណ្តាប់ធ្នាប់​ស៊ីវិល ។
បង្កបញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​នៃ​តំបន់​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *